General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អនុញ្ញាតឲ្យ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតប្រឆាំងបទល្មើសបច្ចេកវិទ្យា (CCIB) នៃនគរបាលភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Loading

រាជធានីភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ WIWAT KAMCHAMNA អនុប្រធាននាយកដ្ឋានស៊ើបអង្កេតប្រឆាំងបទល្មើសបច្ចេកវិទ្យា (CCIB) នៃនគរបាលភូមិន្ទថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរលើការបង្រ្កាបករណីឆបោកតាមប្រព័ន្ធអ៊ីនធើណេត៕