ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត រួមជាមួយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង«អញ្ជើជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល និងត្រួតពិនិត្យជាក់ស្តែង»។
មានមតិសំណេះសំណាលពាក់ព័ន្ធក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានលើកឡើងថាៈ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវតែប្រមូលផ្តុំកម្លាំងឲ្យមូលក្នុងដៃងាយស្រួលគ្រប់គ្រង ពង្រឹងរបៀបរបបការងារតាមឋានានុក្រម ពង្រឹងប្រសិទ្ធិភាពការងារជំនាញប្រចាំថ្ងៃ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បន្តពង្រឹងការផ្សព្វផ្សាយតាមវេទិការសាធារណៈ ត្រៀមកម្លាំងអន្តរាគមន៍ពិសេស ពង្រឹងការហ្វឹកហាត់បន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញតាមវគ្គសិក្សាខ្លី ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខៈ៨៧៣ ប្រ.ករបស់ក្រសួងមហាផ្ទៃ៕