កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២នឹង០០នាទី កម្លាំងនគរបាលផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ បានបង្ក្រាប ទីកន្លែងល្បែងស៊ីសង(ឆ្នោតកន្ទុយលេខវៀតណាម, ឆ្នោតខ្មែរ, ឆ្នោតនាគនាំសំណាង និងឆ្នោត៥ប្លើស) ចំនួន២កន្លែង៖១.នៅចំណុចផ្សារថ្មីកំពង់ធំភូមិ ទី៧ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ, ២.នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
កម្លាំងនគរបាល ឃាត់ខ្លួនបានមេឆ្នោតចំនួន ០២ នាក់ៈ ១.ឈ្មោះ មុំ សុផល ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ២.ឈ្មោះ លាវ ង៉ិចលាង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងដកហូតវត្ថុតាងរួមមាន៖ ១.លុយខ្មែរ ៩៥៥០០០៛, ២.ទូរស័ព្ទ៣គ្រឿង, ៣.សៀវភៅកត់ឆ្នោត ០៣ក្បាល, ៤.ក្រដាសរាមកត់លេខឆ្នោត០១ដុំ, ៥.ក្រដាសចុងសន្លឹកឆ្នោត០២ដុំ, ៦.ម៉ាស៊ីនគិតលេខ ០១, ប៉ិច ០៤ដើម, កាបូបស្ពាយ ០២ ។ បន្ទាប់មកសមត្ថកិច្ច យើងបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលារតាមនីតិវិធី ៕