ខេត្តមណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង១៣ និង៥៧នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែហ៊ុយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក បានធ្វេីការចុះបង្ក្រាបករណីជួញដូរ រក្សាទុក ចាត់ចែងឱ្យប្រេីប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ នៅចំណុចក្បែរដេប៉ូខ្សាច់ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកស្រី ខឹ សាមិន ជំទប់ទី១ ឃុំស្រែហ៊ុយ លោក មាយ ញ្រែន អនុភូមិស្រែហ៊ុយ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ ភេទប្រុស មានរាយឈ្មោះដូចខាងក្រោម ៖
ទី១/.ឈ្មោះ ភៀង ចេកធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរ (កសិករ) ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
ទី២/.ឈ្មោះ សុន ឯឡីយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរ (កសិករ) ទីលំនៅបច្ចុប្បន្ន ភូមិណងប៊ួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
ទី៣/.ឈ្មោះ វែន លុយ ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរ (កសិករ) ទីលំនៅបច្ចុប្បន្ន ភូមិឈួលឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
ទី៤/.ឈ្មោះ ខា តឿ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរ (កសិករ) ទីលំនៅបច្ចុប្បន្ន ភូមិកោះម្យេីលេី ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ០៦កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន ០៤ គ្រឿង (ម៉ាកRealms ពណ៌ក្រហម ០១គ្រឿង,ម៉ាក infinix ពណ៌ស ០១គ្រឿង,ម៉ាក infinix ពណ៌ខ្មៅ ០១គ្រឿង,ម៉ាកVivo ពណ៌ផ្ទៃមេឃ ០១គ្រឿង)
-ម៉ូតូម៉ាក Excitter ពណ៌ទឹកប្រាក់ អត់ស្លាកលេខចំនួន ០១គ្រឿង
-កាបូប ដៃ ពណ៌ប្រផេះលាយផ្កាឈូក ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកោះញែក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕