General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ថ្ងៃទី ២៦ កក្កដា ចំនួន ១១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៧នាក់   

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៧នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៩០,៧៥ក្រាម។

-មេតំហ្វេតាមីន(Wy)= ១០,៦០ក្រាម។

លទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៤អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៣៩,៥៧ក្រាម។

២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងដីកា ៤ករណី ចាប់យកIce ៨,៦៣ក្រាម។

៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៤២,៥៥ក្រាម និងWy ១០,៦០ក្រាម។

៤ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ PM : ០អង្គភាព៕