General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូននគរបាលវរព្រំដែនលេខ៦០៣-៦០៥

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ (ខេត្តតាកែវ និងខេត្តកណ្ដាល)។
ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ (ខេត្តតាកែវ និងខេត្តកណ្ដាល) ផងដែរ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិកាចំនួន ៦០,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រគល់ជូនវរទាំងពីរ រួមមាន៖
*វរសេនាតូចនីមួយៗទទួលបានថវិកាចំនួន១៥លានរៀល សម្រាប់ជួសជុលកែលម្អទីបញ្ជាការវរ
*ថវិកាចំនួន៤លានរៀល សម្រាប់កសាងរបងប៉ុស្តិ៍ ចំណុះវរលេខ៦០៥
*កងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល
*ថវិកាចំនួន២,៨០០,០០០រៀល បន្ថែមសម្រាប់កងកម្លាំងចំនួន ០៧នាក់ (ដែលមានវ័យចាស់ជរា)៕