កំពង់ឆ្នាំង៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាល របស់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចេញល្បាតតាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសធានាឲ្យបានភូមិ ឃុំសង្កាត់មានសុវត្ថិភាព៕