General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកែប

Loading

ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នាព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០២៤ ដែលមានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង-ស្រុក ប្រធានក្រុមចម្រុះនគរបាលខេត្ត គ្រប់គោលដៅ ប្រធានក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ឃុំ សង្កាត់ សរុប១២២នាក់ អញ្ជើញចូលរួម។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ ដែលអានដោយ នាយការិយាល័យសរុបផែនការ , អានសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកែប អានដោយលោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យបុគ្គលិក និងការចូលរួមពីលោក លោកស្រីសមាជិកអង្គប្រជុំរួចមក។

មានប្រសាសន៍ដឹកនាំលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវអំណរសាទរ និងកោតសរសើរចំពោះលទ្ធផលការងារដែលរួមគ្នាសម្រេចបាន និងបាន

ដាក់ចេញនូវ គោលការណ៍ និងវិធានការណ៍រួមមាន៖

-បង្កើនសកម្មភាពក្តាប់ពីសភាពការណ៍ និងប្រមូលព័ត៌មានទាក់ទងឧបាយកលបែបផែនការសកម្មភាព របស់ក្រុមចលនាជ្រុលនិយម។

-ពង្រឹងកងកម្លាំងគ្រប់អង្គភាព ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

-ត្រូវពង្រឹងត្រួតពិនិត្យកម្លាំង នាធាបានលើការងារការពារបូរណៈភាពទឹកដី ការងារការពាររក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភបំពាននានា។

-ត្រូវបន្តពង្រឹងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។

-ជម្រុញអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង គ្រឿងញៀន។

-ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានរឹងមាំនិងមានកិច្ចសហការល្អជាមួយបណ្តាអង្គភាពនានានិងអាជ្ញាធរ៕