រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រចាំការទី៣ បានអញ្ជើញដឹកនាំក្រុមប្រចាំការទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សធារណៈ អនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋានកណ្តាលពាក់ព័ន្ធ, ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ សមាជិក។
ក្រុមប្រចាំការ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕