General Commissariat of National Police
.

ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ និងរបើកក្បឿងសាលារៀនចំនួន ០១ ក្នុងស្រុកថ្មគោល

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលចំនួន ០៥ខ្នងផ្ទះ និងរបើកក្បឿងសាលាបឋមសិក្សា ចំនួន ០៧សន្លឹក។ ផ្ទះប្រជាពលរដ្ឋរងខូចខាតរួមមាន ៖
១-ឈ្មោះ បាន ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិប៉ោយតាសេក របើកសង័្កសី ចំនួន៣០សន្លឹក ។
២-ឈ្មោះ មិន ហ៊ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិប៉ោយតាសេក របើកស័ង្កសីចំនួន ០៣សន្លឹក និងក្បឿង១៧សន្លឹក ។
៣-ឈ្មោះ ទួន ឌិន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិប៉ោយតាសេក របើកសង័្កសីចំនួន ០២សន្លឹក និងទរទឹក០១ ។
៤-ឈ្មោះ ឡា រ៉ង ភេទប្រុស អាយ៤២ឆ្នាំ ភូមិប៉ោយតាសេក ខូចខាតរបើកស័ង្កសីចំនួន០២ ។
៥-ឈ្មោះ ថា ថាន់ ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិប៉ោយតាសេក របើកស័ង្កសីចំនួន ០៣សន្លឹក ។
៦-សាលាបឋមសិក្សាភូមិប៉ោយតាសេក ខូចខាតរបើកក្បឿងចំនួន ០៧សន្លឹក ។

សមត្ថកិច្ចបានបន្តថា ភ្លៀងធ្លាក់ខ្យល់កន្រ្ទាក់នាពេលនេះមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះថ្នាក់អ្វីឡើយ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕