General Commissariat of National Police
.

នគរបាលខេត្តបន្ទាយមានជ័យ បន្តប្រចាំការត្រួតពិនិត្យនៅតាមគោលដៅរបស់ខ្លួននីមួយៗយ៉ាងយកចិត្តទុកដាក់ និងត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ

Loading

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៤នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលតាមបណ្តាស្រុក/ក្រុងទាំ៩ កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែន បានបន្តប្រចាំការត្រួតពិនិត្យនៅតាមគោលដៅសំខាន់របស់ខ្លួននីមួយៗ យ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ  ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឲ្យបន្តពង្រឹងយកចិត្តទុកដាក់ យាមល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ទប់ស្កាត់ក្មេងទំនើងពេលរាត្រីផងដែរ៕