General Commissariat of National Police
.

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ ចាត់តំណាងចុះសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍ ខេត្តព្រះសីហនុ​ ២នាក់ ដែលរងរបួសធ្ងន់ធ្ងរ​នៅពេលចុះសម្របសម្រួលករណីប្រជាពលរដ្ឋឈ្លោះប្រកែកគ្នា

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ សុង​ លី​ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ព្រមទាំងសហការី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បា​នចុះសួរសុខទុក្ខមន្រ្តីនគរបាលប៉ុស្តិ៍ ខេត្តព្រះសីហនុ​ ២នាក់ ដែលរងរបួសធ្ងន់ធ្ងរ​នៅពេលចុះសម្របសម្រួលករណីប្រជាពលរដ្ឋឈ្លោះប្រកែកគ្នា។

មន្រ្តីនគរបាលរងគ្រោះទាំង០២រូប ​៖

១/-ឈ្មោះ ជីប ចាន់ធីម ភេទប្រុស មានទីលំនៅភូមិ-ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមន្រ្តីនគរបាលប៉ុស្តិ៍អូរឧកញ៉ាហេង។

២/-ឈ្មោះ កង សុភាព ភេទប្រុស មានទីលំនៅភូមិ-ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជានាយរងប៉ុស្តិ៍នគរបាលប៉ុស្តិ៍អូរឧកញ៉ាហេង៕