ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ចំនួន០២រូប ដែលបានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារ ហើយត្រូវបុរសម្នាក់ដែល នៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ ។
ក្រោយកើតហេតុជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ ដែលរងគ្រោះទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ ៕