កំពង់ឆ្នាំង៖ ចាប់ពីថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅតែបន្តអញ្ជើញដឹកនាំត្រួតពិនិត្យកងកម្លាំង នៃស្នងការដ្ឋាន ទាំងថ្ងៃ ទាំងយប់ ព្រមទាំងបានបែងចែកកម្លាំងឈរជើងប្រចាំការនៅគោលដៅសំខាន់ៗតាមបណ្តាក្រុង ស្រុក ដើម្បីធានាដល់ការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ត្រៀមដោះស្រាយសភាពការណ៍ដែលអាចកើតឡើងជាយថាហេតុ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ចេញអន្តរាគមន៍ បង្ការទប់ស្កាត់ការប្រមូលផ្តុំកម្លាំងផ្សេងៗ ប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) និងការប្រមូលផ្តុំកម្លាំងធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕