General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ចុះដឹកនាំត្រួតពិនិត្យកងកម្លាំងប្រចាំការក្តាប់សភាពការណ៍ ក៏ដូចជាត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

Loading

រាជធានីភ្នំពេញ ៖ នៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នាយប់ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានចុះដឹកនាំត្រួតពិនិត្យកងកម្លាំងប្រចាំការក្តាប់សភាពការណ៍ ក៏ដូចជាត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានថ្លែងអំណរចំពោះថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីទាំងអស់ ដែលបានលះបង់ខ្ពស់ក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានដាក់ចេញនៅគោលការណ៍ណែនាំជាច្រើនចំណុចសំខាន់ៗ ដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីទាំងអស់ ត្រូវបន្ដខិតខំយកចិត្តទុកដាក់តាមដានសភាពការណ៍សន្តិសុខ ២៤/២៤ម៉ោង ដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពិសេសបំផុតការប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនព្រមឱ្យក្រុមឧទ្ទាមក្រៅច្បាប់មួយក្ដាប់តូច មកផ្ដួលរំលំបាន ជាដាច់ខាត់ ៕