General Commissariat of National Police
.

មន្ត្រីជំនាញការិយាល័យសុខាភិបាល  នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យជំងឺនិងផ្ដល់សេវាសុខភាព ដល់កងកម្លាំងទាំង ៣

Loading

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៤ មន្ត្រីជំនាញការិយាល័យសុខាភិបាល  បានចុះទៅពិនិត្យសុខភាព និងផ្តល់ឱសថជូនដល់កងកម្លាំងទាំង៣ ដែលកំពុងបំពេញបេសកម្មការងារយ៉ាងមមាញឹក ក្នុងកាការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ។

កិច្ចការងារចុះពិនិត្យសុខភាព និងផ្តល់ជូនឱសថនេះ មន្ត្រីជំនាញការិយាល័យសុខាភិបាល  បានចុះពិនិត្យទៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង ព្រមទាំងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងគោលបំណងពិនិត្យ និងផ្ដល់សេវាសុខភាពជូនដល់កងម្លាំងឲ្យបានទាន់ពេលវេលា ៕