General Commissariat of National Police
.

លោក​ឧត្ដមសេនីយ៍ទោ​ ចិន​ នី អញ្ជើញត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ដើម្បី​ចូលរួម​ ថែរក្សា​ការពារ​ សន្តិសុខ​ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​

Loading

ខេត្ត​ត្បូងឃ្មុំ​៖​ នៅ​យប់​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២៤ ​ លោក​ឧត្ដមសេនីយ៍ទោ​ ចិន​ នី​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ និង​ណែនាំ​បន្ថែម​ កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ ចំណុះ​ស្នងការដ្ឋាន​ សហការ​ជាមួយ​ កងកម្លាំង​ កងរាជអាវុធហត្ថ​ខេត្ត​ និង​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ និង​កម្លាំង​ប្រជា​ការពារ​ ដែល​កំពុង​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ នៅ​លើ​ផ្លូវលំ​ និង​ ផ្លូវជាតិ​ ចំណុច​គោលដៅ​សំខាន់ៗ​ ដើម្បី​ចូលរួម​ ថែរក្សា​ការពារ​ សន្តិសុខ​ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​ បង្ការ​ទប់ស្កាត់​បទល្មើស​នានា​ ពិសេស​ពួក​បង្កចលាចល​នៅ​ក្នុង​មូលដ្ឋាន​ និង​សង្គម​ជាតិ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​សាស្ត្រ​ ទាំង​៧​ ក្រុង​-​ស្រុក​ ខេត្ត​ត្បូងឃ្មុំ​ ៕