រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៃអង្គភាពតម្រួតបទបញ្ជា អង្គភាពអន្តរាគមន៍ និងនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ១០០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស និងទឹកក្រូច ចំនួន ៥០០កេស ជូនដល់កងកម្លាំងផងដែរ៕