រាជធានីភ្នំពេញ៖ ដើម្បីធានាដល់ការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគតបាលជាតិ ប្រធានក្រុមប្រចាំការទី២ បានអញ្ជើញដឹកនាំក្រុមប្រចាំការទី២ ដោយមាន ឯកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ សមាជិក។
ក្រុមប្រចាំការ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕