រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំប្រជុំជួរក្រុមប្រចាំបញ្ជាទី៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសភាពការណ៍ថ្មីៗដល់មន្ត្រីក្រោមឱវាទ និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំទទួលបទបញ្ជារបស់អគ្គស្នងដ្ឋាននគរបាលជាតិ៕