កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមនៅគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា(DTA) របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសារសំឡេងនេះដែរ សម្តេចអគ្គមហាសេមាតេជោប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ក្នុងក្រុមរបស់ យុវជន មួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍន៍ នឹងជំរុញការចេញមកធ្វើបាតុកម្ម។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមប្រកាសការពារដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតស្របតាមទឹកចិត្តប្រជាពលរដ្ឋ។
ក្នុងនាមជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រ និងប្តេជ្ញាការពារនូវ សន្តិភាព និងថែរក្សាឱ្យបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕