ខេត្តមណ្ឌលគិរី៖ នាល្ងាចថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបានរៀបចំកងកម្លាំងនគរបាលខេត្តទាំងអស់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងការការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុខសុវត្ថិភាព សង្គមជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទូទាំងខេត្តមណ្ឌលគិរី ស្របតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងបានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសូមអញ្ជើញទៅលេងកម្សាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្ត ដើម្បីបានទស្សនាផ្ទាល់នៅទឹកដីភូមិភាគឥស្សាន្តដ៏ស្រស់បំព្រងមួយនេះ ហើយក៏បានឃើញនៅផ្លូវស្ពាននិងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងដែលបានបោះរួចចៀសវាងនូវការយល់ច្រឡំពីជនអគតិញុះញង់ បង្កឱ្យមានចលាចលមួយចំនួនដល់សង្គម ហើយខ្ញុំក្នុងនាម លោក ឧត្តមសេនីយ៍ទោស្នងការជំនួសមុខឱ្យកងកម្លាំងទាំងអស់សូមអះអាងច្បាស់ៗ សូមប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជូនចំពោះប្រមុខរាជរដ្ឋាភិបាលថ្មី ដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលស្របច្បាប់និងសូមសន្យាថាធ្វើឱ្យបានអំពី ភូមិឃុំមានសុវត្ថិភាពល្អ ប្រសើរហើយក៏បានត្រៀមកងកម្លាំងប្រចាំការ២៤/២៤ម៉ោងការពារសន្តិសុខសង្គមជូនប្រជាជនកម្ពុជា ៕