General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បា​នអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រតិបត្តិការផ្ទាល់ និងផ្សព្វផ្សាយការងារសន្តិសុខ

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមប្រតិបត្តិការផ្ទាល់ របស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានមានប្រសាសន៍ណែនាំដល់មន្រ្តីទាំងអស់ ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញបន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ឱ្យមាននិរន្តភាព។

ឆ្លៀតក្នុងឱកាសនេះផងដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខ​នាពេលថ្មីៗ​នេះ និងបានណែនាំឲ្យមន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ក្តាប់ឲ្យបាននូវសកម្មភាពរបស់ក្រុមជ្រុលនិយម ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ និងសុវត្ថិភាពជាតិ៕