ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្រ្តីចំណុះនាយកដ្ឋានអាវុធជាតិផ្ទុះ បានចុះសាកសួរសុខទុក្ខក្រុមការងារ ដែលកំពុងឈរជើងតាមបណ្តាគោលដៅប្រចាំការការពារនៅឃ្លាំងរំសេវ និងគ្រឿងផ្ទុះ វិស្វកម្មស៊ីវិលកម្ពុជា ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានពាំនាំប្រសាសន៍ណែនាំ និងផ្តាំផ្ញើប្រសាសន៍សាកសួរសុខទុក្ខ និងកិច្ចការងារពង្រឹងការពារសន្តិសុខ សុវត្ថិភាព ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដល់ក្រុមការងារដែលប្រចាំការនៅទីនោះ និងបាននាំមកជាមួយនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី រួមមានដូចខាងក្រោម ៖
-អង្ករចំនួន ១តោន
-ត្រីខកំប៉ុងចំនួន ០៤កេសធំ
-មីម៉ាម៉ាចំនួន ០៤កេសធំ
-អាវភ្លៀងចំនួន ៣៥កំប្លេ
-កន្ទេលចំនួន ៣៥កន្ទេល
-មុងចំនួន ៣៥មុង
-ភួយចំនួន ៣៥ភួយ
-ខ្នើយកើយចំនួន ៣៥ខ្នើយ
-ថវិកាជូនមន្រ្តីចំនួន ៣៥រូប ដោយម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ ៕