General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ បទបញ្ជា របស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ

Loading

ខេត្តកំពង់ធំ ៖ ក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់កងកម្លាំងនគរបាលជាតិ ទូទាំងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលដោយថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារ ដែលបងប្អូនសម្រេចបានជោគជ័យនាពេលកន្លងមក លើភារកិច្ចថ្នាក់ដឹកនាំប្រគល់ជូន។ លោកឧត្តមសេនីយ៍ ស្នងការ បានផ្សព្វផ្សាយសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅ ៖ ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ,  ការពាររាជរដ្ឋាភិបាលស្របច្បាប់,  ការពារឲ្យបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ មិនអនុញ្ញាតឱ្យជនណា ក្រុមបក្ខពួកមួយក្ដាប់តូចណា ដែលមានចេតនាបំផ្លាញនូវភាពរីកចំរើនការអភិវឌ្ឈន៍ ភាពសុខុដុរម្យនា របស់សង្គមជាតិ  និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តន៍ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានឡើយ៕