General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងសភាពការណ៍ថ្មីៗ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន

Loading

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងសភាពការណ៍ថ្មីៗ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន និង លោកនាយការិយាល័យជំនាញទាំងអស់ នៅបន្ទប់ប្រជុំ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន៕