General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ចាត់ឲ្យលោក​ឧត្តមសេនីយ៍ត្រី​ សឿ​ន​ សេន អញ្ជើញ​ចូលរួម​សិក្ខាសាលា​ ស្តី​ពី​ការ​បញ្ជ្រាប​បរិ​យា​បន្ន​ពិការ​ភាព​ ទៅ​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម​

Loading

សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១០​កើត​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៨:០០​នាទី​ នៅ​សាល​ប្រជុំ​សាលាខេត្ត​ លោក​ឧត្តមសេនីយ៍ត្រី​ សឿ​ន​ សេន​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាល​ខេត្ត​ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ ស្ដី​ពី​ការ​បញ្ជ្រាប​បរិ​យា​បន្ន​ពិការ​ភាព​ ទៅ​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម​ ក្រោម​អធិបតីភាព​ លោក​ សាន់​ រតនា​ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ ជន​ពិការ​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សប្ប​ទា​ លោក​ ចឹក​ គឹ​ម​ជុន​ នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប​៕​