General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពក្នុងខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
គួរបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ផងដែរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំអាគារ (A) សាលាខេត្តព្រៃវែង ៕