ខេត្តកែប ៖ នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ង ថា ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម ដឹកនាំកងកម្លាំងនគរបាលចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី សូង បុិល នាយផ្នែកការិយាល័យអាវុធជាតិផ្ទុះ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៩:៤៥នាទី យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយរោគាពាធ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបានចាត់ចែងកម្លាំងចូលរួមដង្ហែសពទៅកាន់ឈាបនដ្ឋាន ផងដែរ៕