មណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំពង្រឹងការងារទៅលើការិយាល័យជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ,លោកស្នងការរងទទួលដឹកនាំការងារការិយាយចរាចរណ៍ផ្លូវគោក,លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីចំណុះការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ,លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែកនិងមន្ត្រីចំណុះការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល,លោក លោកស្រីនាយ នាយរងការិយាល័យនាយ នាយរងផ្នែក និងមន្ត្រីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក,លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីចំណុះការិយាល័យនគរបាលសណ្ដាប់ធ្នាប់,លោក លោកស្រីនាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីចំណុះការិយាល័យនគរបាលទេសចរណ៍,លោកអធិការរងទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង២១។
ក្នុងកិច្ចប្រជុំនាពេលនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានអនុញ្ញាត្តឱ្យលោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់ ឡើងអានរបាយការណ៍សង្ខេបស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបន្ទាប់មក លោកឧត្តមសេនីយ៍ទោស្នងការ បានចង្អុលបង្ហាញ និងបានដាក់បទបញ្ជា ឱ្យមន្ត្រីនគរបាលចរាចរណ៍អនុវត្តជាប្រចាំ និងដោះស្លាកសញ្ញាឡូហ្គូ ពាក្យស្លោក ដោះភ្លើងឡាន ឡានដែលដឹកសំពីងសម្ពោង លើសទទម្ងន់ ដែលខុសបច្ចេកទេស។ ប្រើវិធានការផ្សព្វផ្សាយ និងហាមកុំអោយដុតសម្រាមឬព្រៃឈើ វាអាចបង្ករជាអគ្គីភ័យ ផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលដើរកឃ្មុំយកទឹកឃ្មុំហាមមិនអោយដុតព្រៃពាសវាលពាសកាលខុសច្បាប់ត្រូវយកមកអនុវត្តច្បាប់អោយបាន បង្កើនការអនុវត្តជំនាញរបស់មន្ត្រីនគរបាលរបស់យើងឱ្យបានស៊ីជម្រៅបន្ថែមទៀតដើម្បីឈានទៅដល់ការអនុវត្តច្បាប់បានគ្រប់ជ្រុងជ្រោយ៕