General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិកាសាធារណៈពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដោះស្រាយរាល់សំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋាន

Loading

ព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ស្តីអំពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តា សាលារៀន ទីសាធារណៈ និងក្នុងសហគមន៍ ដើម្បីដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះ  នគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយអប់រំណែនាំជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗ ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានរាយការណ៍ រាល់ពេលមានបាតុភាពផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីងាយស្រួលដោះស្រាយភ្លាមៗ តាមដែលអាចធ្វើទៅបាន និងឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ។

បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់​ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ជាពិសេសបញ្ហាក្មេងទំនើង  ៕