ខេត្តឧត្តរមានជ័យ ៖ ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង /ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនជាប្រចាំ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ៕