ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំ លោក-លោកស្រីអធិការរង លោកនាយផ្នែក ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក គង់ កណ្ណារឿន នាយរងផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងមានជំងឺទឹកនោមផ្អែម លើសឈាម និងពុកឆ្អឹង សម្រាកព្យាបាលនៅផ្ទះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងបានឧបត្ថមថវិកាចំនួន ៤០០,០០០៛(៤០ម៉ឺនរៀល) ទឹកបរិសុទ្ធចំនួន ២កេស ទឹកផ្លែឈើចំនួន ១កេស និងផ្លែឈើចំនួន ០១កន្ត្រក ហើយក្រុមគ្រួសារ និងសាមីខ្លួន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលមានទុក្ខលំបាក៕