General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង សុផល អញ្ជើញចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលសាលាខេត្តកំពង់ធំ

Loading

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត មានប្រសាសន៍ សំណេះសំណាលដោយថ្លែងអំណរគុណ ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងអំពីស្នាដៃ គុណសម្បត្តិ របស់កងកម្លាំងនគរបាលជាតិ ទូទាំងចំពោះការងារ ៖ ១.ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ទាន់ពេលវេលា ,២.ការអនុវត្តតួនាទី ភារកិច្ចជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ មានប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យបទល្មើស មានការថយចុះជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់,៣.ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ  ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ធានាបានសុវត្ថិភាពល្អ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។

សូមបញ្ជាក់ដែរថា ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលសាលាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៥ អង្គសន្និបាត បែងចែកក្រុមពិភាក្សាជា ០៦ ក្រុម ពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ៖ 

*ប្រធានបទទី១៖ ការបង្ក្រាបបទល្មើសគ្រឿងញៀន ។

*ប្រធានបទទី២៖ ការបង្ក្រាបបទល្មើសក្មេងទំនើងចោរកម្ម ។

*ប្រធានបទទី៣៖ ការបង្ក្រាបបទល្មើសព្រៃឈើ ។

*ប្រធានបទទី៤៖ ការបង្ក្រាបបទល្មើសជលផល និងព្រៃលិចទឹក ។

*ប្រធានបទទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ។

*ប្រធានបទទី៦៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ  និងមន្ទីរអង្គភាព៕