ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្នុងនោះផងដែលក៏មានការចូលរួមពី លោកស្នងការរង លោកអធិការនគរបាលក្រុងសៀមរាប លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស និងមន្រ្តីដែលពាក់ព័ន្ធផងដែរ ៕