General Commissariat of National Police
.

សមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ក្មេងទំនើង០៤នាក់ ករណីហិង្សាដោយចេតនា

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០ និង២៩នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីប្រជាពលរដ្ឋ មានករណីក្រុមក្មេងទំនើង បង្កហិង្សាដោយចេតនា (ទៅវិញទៅមក) មួយកើតឡើង នៅត្រង់ចំណុចក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីបានទទួលបានព័ត៌មាន អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងអន្តរាគមន៍បង្កា បង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនេីងបានចំនួន ០៤នាក់ និងភាគីម្ខាងទៀតបានរត់គេចខ្លួន ៖ ១.ឈ្មោះសាន ស៊ីតុលា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង+ខេត្តបាត់ដំបង, ២.ឈ្មោះមួង វណ្ណថេត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង+ខេត្តបាត់ដំបង, ៣.ឈ្មោះខុង ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុង+ខេត្តបាត់ដំបង និង៤.ឈ្មោះ ស៊ីម វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុង+ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានយកមួកសុវត្តិភាព និងដុំថ្មគប់ទៅលេីភាគីម្ខាងទៀត ទៅវិញទៅមក ពិតប្រាកដមែន ។ មូលហេតុ ៖ ដោយសារភាគីម្ខាងទៀតនោះបានស្ដោះទឹកមាត់លេីម៉ូតូពួកខ្លួន ហេីយពួកខ្លួនក៏ទៅសួរនាំក៏កេីតជារឿងហិង្សាតែម្ដងទៅ ។  វត្ថុតាងដកហូតបាន ៖ ម៉ូតូ ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕