General Commissariat of National Police
.

កងទ័ពអ៊ីរ៉ង់ទទួលបានដ្រូនថ្មីចំនួន ១.០០០ គ្រឿង

Loading

DUBAI, Jan 13 (Reuters) – ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នៅថ្ងៃចន្ទ ដ្រូនថ្មីចំនួន ១.០០០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កងទ័ពអ៊ីរ៉ង់ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការប៉ះទង្គិច កាន់តែខ្លាំងជាមួយសត្រូវចាស់របស់ខ្លួនគឺ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលប្រធានាធិបតីលោកត្រំា នឹងចូលកាន់តំណែងក្នុងពេលដ៏ខ្លីខាងមុខ។
យោងតាម Tasnim បានឱ្យដឹងថា ដ្រូនត្រូវបានបញ្ជូនទៅកាន់ទីតាំងផ្សេងៗនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយត្រូវបានគេនិយាយថាមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដា និងមានសមត្ថភាពប្រយុទ្ធខ្ពស់។
ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា “លក្ខណៈប្លែកពីគេរបស់ដ្រូនគឺ រួមមានសមត្ថភាពហោះហើរចម្ងាយជាង ២.០០០គីឡូម៉ែត្រ កម្រិតថាមពលបំផ្លិចបំផ្លាញខ្ពស់ សមត្ថភាពក្នុងការឆ្លងកាត់ស្រទាប់ការពារជាមួយនឹង ប្រព័ន្ធរ៉ាដា Cross Section និងការហោះហើរដោយស្វ័យភាព ដ្រូនទាំងនោះមិនត្រឹមតែបង្កើនជម្រៅនៃការ ឈ្លបយកការណ៍ និងការត្រួតពិនិត្យព្រំដែនប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដល់ការលទ្ធភាពប្រយុទ្ធរបស់ កងដ្រូនក្នុងអំឡុងពេលប្រយុទ្ធនឹងគោលដៅឆ្ងាយៗ។ សមត្ថភាពប្រយុទ្ធនៃកងដ្រូនរបស់កងទ័ពក្នុងការ ប្រឈមមុខនឹងគោលដៅឆ្ងាយៗ”។