General Commissariat of National Police
.

អេមីរ៉ាតអារ៉ាប់រួមនឹងបើកស្ថានទូតឡើងវិញនៅលីបង់បន្ទាប់ពីជាង ០៣ឆ្នាំ

Loading

DUBAI/BEIRUT, Jan 13 (Reuters) – នៅថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បាន រាយការណ៍ថា គណៈប្រតិភូជាន់ខ្ពស់របស់អេមីរ៉ាតកំពុងស្ថិតនៅក្នុងប្រទេសលីបង់ ដើម្បីរៀបចំបើក ដំណើរការស្ថានទូតរបស់ UAE នៅទីក្រុង Beirut ឡើងវិញ បន្ទាប់ពីបិទរយៈពេលជាង ០៣ឆ្នាំ។
គណៈប្រតិភូបានទៅដល់កាលពីថ្ងៃអាទិត្យ ០១ថ្ងៃបន្ទាប់ពីប្រធានាធិបតីអារ៉ាប់រួមលោក Sheikh Mohammed bin Zayed Al Nahyan និងប្រធានាធិបតីលីបង់ទើបជាប់ឆ្នោតថ្មីលោក Joseph Aoun បានយល់ព្រមចាត់វិធានការចាំបាច់ដើម្បីបើកស្ថានទូតឡើងវិញ។
អេមីរ៉ាតអារ៉ាប់រួមបានដកអ្នកការទូតរបស់ខ្លួនចេញពីប្រទេសលីបង់ ហើយបានបិទស្ថានទូតនៅខែ តុលា ឆ្នាំ២០២១ អនុវត្តតាមប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីអតីតរដ្ឋមន្ត្រីព័ត៌មានប្រទេសលីបង់ បានរិះគន់ការចូលរួមរបស់សម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន។