General Commissariat of National Police
.

ទីប្រឹក្សាកំពូលលោកត្រាំបាននិយាយថា ការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំ និងលោកពូទីន រំពឹងថានឹងកើតឡើងឆាប់ៗនេះ

Loading

MOSCOW, Jan 13 (Reuters) – ទីប្រឹក្សាកំពូលលោកត្រាំបាននិយាយ ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរំពឹងថានឹងមានការសន្ទនាតាមទូរស័ព្ទ នៅក្នុងប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ ប៉ុន្តែមិនប្រាកដថាក្នុងគោលបំណងបណ្តេញទាហានរុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន ឬយ៉ាងណានោះទេ។
លោកត្រាំ ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសារជាថ្មីនៅថ្ងៃទី២០ ខែមករា បានដាក់នាម ខ្លួនថាជាអ្នកជំនាញដោះស្រាយបញ្ហា និងបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន យ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានបង្ហាញពីរបៀបដែលលោកអាចសម្រេចបាននោះទេ។
យោងទៅតាមសារព័ត៌មានABC សមាជិកសភាអាមេរិកលោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិបានប្រាប់ កាលពីថ្ងៃអាទិត្យថា សង្រ្គាមបានក្លាយជា “ម៉ាស៊ីនកិនសាច់មនុស្ស និងធនធាន” តាមបែបបទសង្គ្រាមលោក លើកទី០១ ជាមួយនឹង “ផលវិបាកនៃសង្គ្រាមលោកលើកទី០៣”។