ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
ក្រោយពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ៕