កំពង់ឆ្នាំង: នៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កងកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គី បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈានឡើង បានចុះធ្វើផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រឿងញៀន និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ជូនដល់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សនៅអនុវិទ្យាល័យច្រកត្នោត ស្ថិតនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយវរសេនីយ៍ទោ ហុក ភារុន អធិការរងទទួលផែនការងារ សណ្ដាប់ធ្នាប់សាធារណ: ដោយមានការចូលរួមពី: នគរបាលចំនួន ០៧នាក់, លោកគ្រូអ្នកគ្រូចំនួន ០៨នាក់ និងសិក្សានុសិស្សចំនួន ២៣០នាក់ ស្រី១៦៦នាក់ផងដែរ៕