General Commissariat of National Police
.

លោកឧត្ដម​សេ​នីយ៍ទោ​​ ឃឹម​ សុកខៃ​ អញ្ជើញដឹកនាំ លោក លោកស្រីស្នងការរង និងមន្រ្តីក្រមឱវាទទាំងអស់ គោរពទង់ជាតិ 

Loading

កំពង់ស្ពឺ​ ៖ នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បានរៀបចំ​ ពិធី​គោរ​ព​ទង់ជាតិ​ នៃព្រះរាជាណាចក្រក​ម្ពុជា​ ដោយបានការអញ្ជេីញដឹកនាំ​គោរព​ទង់ជាតិ​ ពីលោកឧត្ដម​សេ​នីយ៍ទោ​​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ដោយមានការចូលរួមពី​ ៖ លោក​ លោកស្រី​ ស្នងការរង​ ទទួល​ផែន​ការងារ​ លោក​ ស្នងការរង​ ជំនួយការ​ដឹកនាំ​ការិ.​ ចំណុះផែន លោក​ លោកស្រី​ នាយ​ -​ នាយរង​ការិ.​ ទាំង​ ៣១ លោក​ លោកស្រី​ មន្ត្រី​នគរបាល​ ចំណុះស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជាច្រើន​រូបទៀត​។

ក្នុងឱកាសពិធី​គោរពទង់ជាតិ​ កងកម្លាំង​នគរបាល​ បាន​ច្រៀ​ងចម្រៀង​គោរព​ទង់ជាតិ​ដោយផ្ទាល់​មាត់​ និងស្រែកពាក្យ​ បាវចនា​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងគោរពវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន​ យុទ្ធ​នារីដែលបានបូជាលះបង់សាច់ស្រស់​ ឈាមស្រស់​ ក្នុងបុព្វហេតុជាតិមាតុភូមិ​ ៕