General Commissariat of National Police
.

នគរបាលចរាចរណ៍ផ្លូវទឹក បន្តចុះផ្សាយអប់រំណែនាំ ដល់ម្ចាស់ជលយានយន្ត,​ កាណូតដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ

Loading

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះផ្សាយអប់រំណែនាំដល់ ម្ចាស់ជលយានយន្ត, កាណូតដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បានផ្សព្វផ្សាយអប់រំណែនាំ៖​ ១-មិនបើកបរក្នុងស្ថានភាពស្រវឹង។ ២-មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា ។ ៣-មិនត្រូវដាក់សម្ភារៈរឺទំនិញផ្សេងៗនិងមនុស្សលើសចំណុះ ។ ៤-កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ ។ ៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា, ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា, ទូកដចម្លង។ ៦-គ្រប់អាជីវករដែលលក់ដូរ នៅលើទូកតាមមាត់ទន្លេ ត្រូវជួយសំអាតអនាម័យឲ្យបានស្អាត ៕