General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ឡេង ចន្ត្រា ដឹកនាំកងកម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំជួរគោរពទង់ជាតិ

Loading

ខេត្តត្បូឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ឡេង ចន្ត្រា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ផែនជំនាញ៕