General Commissariat of National Police
.

លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឱ្យកម្លាំងជំនាញខិតខំបន្ដវិធានការយ៉ាងមុឹងមាត់ ក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សំដៅដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

Loading

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ និងផ្សាព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ លោកស្នងការរងទទួលជំនួយដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក លោកអនុប្រធានផែន លោកនាយការិយាល័យចំណុះផែន លោក-លោកស្រី នាយរងការិយាល័យ រហូតដល់នាយផ្នែកចំណុះផែន លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ លោក-លោកស្រីអធិការរង រហូតដល់នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវគោលការណ៍ដឹកនាសំខាន់ៗ ដល់កម្លាំងជំនាញ ត្រូវអនុវត្តតាមផែនការសកម្មភាព បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីជំនាញ បន្ដខិតខំរិះរកវិធានការសិក្សាស្រាវជ្រាវអំពីការកើតឡើងចំពោះបទល្មើសចរាចរណ៍ និងត្រូវប្រើប្រាស់វិធានការយ៉ាងមុឹងមាត់បំផុត ក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សំដៅដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ៕