General Commissariat of National Police
.

តំណាង លោកឧត្ដមសេនីយ៍ទោ ខូវ លី អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងប្រគល់ឡានទឹក,វិទ្យុទាក់ទង ដល់កម្លាំងឈរជើងការពារ នៅតាមខ្សែរបន្ទាត់ព្រំដែន

Loading

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ផែននគរបាលការពារព្រំដែនគោក បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ និងបានប្រគល់ឡានទឹកចំនួន ០១គ្រឿង វិទ្យុទាក់ទងចំនួន ១១គ្រឿង ដល់កម្លាំងឈរជើងការពារនៅតាមខ្សែរបន្ទាត់ព្រំដែន ។ កិច្ចប្រជុំខាងលើធ្វើឡើងនៅប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរស្មាច់ នៃវរៈ៧០២ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការទាំង០២ លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្ដិ៍នគរបាលការពារព្រំដែន និងមន្រ្ដីចំណុះវរសេនាតូចការពារព្រំដែកគោកទាំង០២ ៕