ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តបាត់ដំបង ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ងិន ម៉ៅ មន្ត្រីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខណៈដែលលោកបានទទួលមរណភាពកាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ ៥៥ឆ្នាំ សពតម្កល់ធ្វេីបុណ្យនៅក្នុងលំនៅដ្ឋានភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងការចូលរួមរំលែកទុក្ខនេះ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០, ០០០រៀល (ប្រាំមួយលានរៀល) ថវិការបស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន ៥០០,០០០រៀល(ហាសិបម៉ឺន រៀល) និងថវិកាចូលរួមរបស់មន្ត្រីនគរបាល ជាតិ នៃការិយាល័យនគរបាលចរាចណ៍ផ្លូវគោកចំនួន ២, ០០ ០,០០០លានរៀល(ពីរលានរៀល) ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងប្រេីប្រាស់ក្នុងកម្មវិធីបុណ្យតាមប្រពៃណី។
ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំ បំផុតចំពោះក្រុមគ្រួសារសព៕