General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែមករា រកឃើញយានយន្តល្មើសចំនួន ១៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៣៥គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ២៧គ្រឿង និងម៉ូតូ ១០៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៣៤គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ២៧គ្រឿង និងម៉ូតូ ១០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ ថ្ងៃ ពីថ្ងៃទី១-០៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៣២៦គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៨៤០គ្រឿង, ម៉ូតូ ១,៤៧១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៧៨៩គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៦០៨គ្រឿង និងម៉ូតូ ១,១៦៨ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕