រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ៥នាក់), រងរបួសសរុប ២៩នាក់ (ស្រី ៨នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ៧នាក់) រងរបួសស្រាល ១៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ១នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងស្រវឹង ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ៨នាក់) ៕