កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង និងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន និងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ចុះធ្វើផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ព្រហ្មទណ្ឌ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យជោគជ័យច្រណូក ស្ថិតក្នុងភូមិសាស្រ្ដភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សមាសភាពចូលរួមសរុបចំនួន ៤៣១ នាក់ ស្រីមានចំនួន ២២៤ នាក់ ដោយមានការចូលរួមពីមន្រ្តីនគរបាលស្រុកចំនួន ០៦ នាក់, ក្រុមព្រឹក្សាឃុំ ចំនូន ០១ នាក់, លោកគ្រូអ្នកគ្រូ ចំនួន ០៩ នាក់ ស្រី០៤ នាក់, សិស្សានុសិស្សចំនួន ៣៩៥ នាក់ ស្រីចំនួន២០៩ នាក់ និងអាណាព្យាបាលសិស្សចំនួន ២០នាក់ ស្រី ១១នាក់ និងនៅអនុវិទ្យាល័យសេដ្ឋី ស្ថិតនៅក្នុងភូមិវត្តសេដ្ឋី ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីនគរបាលចំនួន ០៧នាក់, លោកគ្រូអ្នកគ្រូចំនួន ១៣ ស្រី០៨នាក់ និងសិក្សានុសិស្សចំនួន ៣២៣នាក់ ស្រី ១៧៧នាក់ ផងដែរ៕